លោកអភិបាល ខណ្ឌមានជ័យ និង លោកអធិការ មិនបង្ក្រាបទីតាំងល្បែងខុសច្បាប់ ហ្គេមបាញ់ត្រី ជាច្រើនកន្លែងនៅក្នុងទឹកដីខណ្ឌមានជ័យជាពិសេសនៅផ្សារស្ទឹងមានជ័យថ្មីតែម្ដង

ភ្នំពេញ: លោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុន្នី និង លោក អធិការ ខណ្ឌមានជ័យ ម៉េង វិមានតារា មើលមិនឃើញឬក៏ ប្រហែលជាអនុញ្ញាត ឲ្យមានការបើកល្បែងខុសច្បាប់ ហ្គេមបាញ់ត្រី ហើយមើលទៅ បានជានៅក្នុងទឹកដីខណ្ឌមានជ័យសំបូរទៅដោយ ល្បែង ហ្គេមបាញ់ត្រី ច្រើនម្ល៉េះ មិនបង្ក្រាបសោះ។

បើតាមប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅក្នុងផ្សារស្ទឹងមានជ័យថ្មី បានលើកឡើងថា ការលួចបើកល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ទី 3 រាល់ថ្ងៃគេឃើញមានមនុស្សម្នាចេញចូលទីតាំងខាងលើនេះច្រើនកោះករ មានទាំងសិស្សានុសិស្សមានទាំងចាស់ទាំងក្មេងបានចូលទៅលេងហ្គេមបាញ់ត្រីទាំងពេលយប់និងពេលថ្ងៃដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរណាបង្ក្រាបម្ដងណាសោះ។
គួរបញ្ជាក់ថានៅពេលថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែកម្ចាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួនស្រេង បានមានប្រសាសន៍ ផ្ដាំផ្ញើទៅលោក អភិបាលខណ្ឌទាំង 14 ឲ្យកម្ចាត់ទាំងអស់នៅហ្គេមខុសច្បាប់គ្រប់ប្រភេទហើយចាប់ឲ្យបានទាំងមនុស្សកុំចាប់តែទូហ្គេម និងមិនឲ្យប្រជាពលរដ្ឋជួបជុំគ្នាដើម្បីចៀសវាងនិងទប់ស្កាត់ការពារជំងឺកូវីដ19 ផងដែរ ប៉ុន្តែប្លែកតែនៅក្នុងផ្សារស្ទឹងមានជ័យ វិញមានមនុស្សជាច្រើនបានប្រមូលផ្ដុំលេងល្បែង ហ្គេមបាញ់ត្រី ដោយមិនខ្លាចញញើត នឹងបទបញ្ជារបស់រាជរដ្ឋាភិបាលឡើយ ហើយក៏មិនខ្លាចកូវីដ 19 ដែរ។
តើភូមិឃុំមានសុវត្ថិភាព 9 ចំណុចរបស់រាជរដ្ឋាភិបាលនៅឯណាទៅបើសមត្ថកិច្ចអាជ្ញាធរមិនបង្ក្រាបបទល្មើសផងនោះល្បែងទាំងនេះហើយដែលអាចធ្វើឱ្យមានអំពើចោរកម្ម ដូចជា លួច ឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារស្ទឹងមានជ័យមួយចំនួនសូមសុំណូមពរ ដល់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួន ស្រេង និង លោក ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត មេត្តាចាត់វិធានការបង្ក្រាបផងទាន ព្រោះលោកអភិបាលខណ្ឌនិងលោកអធិការមើលមិនឃើញទេ។ ចេញផ្សាយ ថ្ងៃទី ១៦ សីហា ឆ្នាំ ២០២០ នាយកការផ្សាយ ០៩២៦៦៦៨០៣.