ឃាត់​អ្នកកាសែត​ក្រុម​K01​និង​គូកន​ជាច្រើន​នាក់​ពាក់ព័ន្ធ​លួច​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត​ពលរដ្ឋ​

ភ្នំពេញ​៖​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ក្រុមអ្នកកាសែត​ជា​បន្តបន្ទាប់​។​អ្នកសារព័ត៌មាន​២​រូប​គឺ​នៅ​អង្គភាព​ព័ត៌មាន​K01​មួយរូប​,​អង្គភាព​សារព័ត៌មាន​VBN​មួយរូប​។​ក្នុងនោះ​មាន​គូកន​៥​នាក់​ទៀត​ដែល​សមត្ថកិច្ច​បង្ហាញមុខ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០២០ នេះ ។​
​ក្រុម​ជនសង្ស័យ​ទាំងអស់​គឺពាក់ព័ន្ធ​បទល្មើស​លួច​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត​ប្រជាពលរដ្ឋ​រហូតដល់​៥​ករណី​។​មន្ត្រីនគរបាល​បាន​ថ្លែងថាៈ​ជនសង្ស័យ​ទាំង​៧​នាក់​រួមមាន​៖​ទី​១,​ឈ្មោះ​ងីក​ប​អាយុ​៣៧​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត ។​ទី​២,​ឈ្មោះ ហ៊ុន ណាត អាយុ​៤៥​ឆ្នាំមុខរបរ​អ្នកសារព័ត៌មាន VBN ។​

​ទី​៣,​ឈ្មោះ យិន ធី ហៅ​តឿ អាយុ​៤២​ឆ្នាំ មុខរបរ​ទិញ​លក់​ទូរស័ព្ទ ។​ទី​៤,​ឈ្មោះ ឆ​យ សុផល ហៅ យ៉ាម៉ាហា​មុខរបរ​រត់​ម៉ូតូឌុប​។​ទី​៥,​ឈ្មោះ​សំ​សិលា​ចិ​ត្រា​អាយុ​៤៤​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​។​ទី​៦,​ឈ្មោះ​សួង ដែន​អាយុ​៣៦​ឆ្នាំ​មុខរបរ​អ្នកសារព័ត៌មាន​K01​។​ទី​៧,​ឈ្មោះ​ចែម​សំណាង​អាយុ​៣៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។

បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ លោក ឃឿន​សុ​ឡា​ហៅ​K01​បានចេញ​លិខិត​បញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជា​អ្នកសារព័ត៌មាន វេន​យប់ របស់​អង្គភាព​ពិតប្រាកដ​មែន ៕​