អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៥​គ្រួសារ​!

នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​ចំនួន បួន​លាន បួន​សែន​រៀល (៤,៤០០,០០០​រៀល​) និង​អង្ករ​ចំនួន ២៤​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៥​គ្រួសារ ព្រមទាំង ក្រុម​ការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ តាមរយៈ​ក្រុមការងារ​ភូមិ​សង្កាត់​និង​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ទុរគតជន​ចំនួន​១៥​គ្រួសារ ដែល​បាន​ទទួល​អំណោយ​ជា​រៀងរាល់​ខែ​រួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន​អង្ករ​០៣​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
២-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួលបាន​អង្ករ​០៤​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៤-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ នៅ​ភូមិ​ព្រែក​រទាំង អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៥-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
៦-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ​មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​
៧-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៨-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង​ថវិកា​១០​ម៉ឺន​រៀល ។​
៩-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការ​ភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១១/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
១២-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៣-/ ឈ្មោះ ឃុត ម៉ៅ ភេទ​ស្រី អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៤-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង​ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ ។​
១៥-/ ឈ្មោះ អិត សំអាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ព្រែកកំពឹស អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
#PhnomPenhGRK