​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក ចុះ​ធ្វើ​ការបង្ក្រាប​នៅ​ទីតាំង​ជាក់ស្តែង​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់ ( ស្រី ០៣​នាក់​) ព្រមទាំង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ជាង​៣៧​កញ្ចប់​តូច​ធំ និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួន​ទៀត​ផង​ដែរ​។

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវ​២៣៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​២០:១០​នាទី ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១៣ នាក់ ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕