​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​សួរសុខទុក្ខ​លោកស្រី គឹម ប៉ាវ មេ​ភូមិ​ដំណាក់​សង្កែ​!

​នា​ព្រឹក​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ដំណើរ​ជាមួយ​លោក អ៊ុយ សុន ព្រមទាំង​ក្រុមការងារ​សង្កាត់​ព្រែកកំពឹស បាន​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ លោកស្រី គឹម ប៉ាវ ជា​មេភូមិ​ដំណាក់​សង្កែ ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

​អំណោយ​ដែល ក្រុម​ការងារ​បាន​នាំយក ទៅ​ជូន​ដល់ អ្នកជំងឺ រួមមាន​៖
– ថវិកា​សរុប​ចំនួន មួយ​លាន បួន​សែន​រៀល (១,៤០០,០០០៛) ក្នុងនោះ​មាន​ថវិកា​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១​លាន​រៀល​, ថវិកា​សង្កាត់​ព្រែក​កំពឹស ៤​សែន​រៀល – ង្ករ​០១​កា​រ៉ុង​, ផ្លែឈើ​ស្រស់​០១​កន្ត្រក​, ភេសជ្ជៈ​ចម្រុះ​ចំនួន​០៤​កែស​, មី​០១​កែស​, ទឹកត្រី​០១​យួរ​, មុង​ភួយ​កន្ទេល​០១​កញ្ចប់​៕