ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​អនុសេនីយ៍ត្រី ប៉ាត សុជាតិ ដែល​មាន​ជ​ម្ញឺ​គ្រុន​ឈី​ក​

​នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​ការងារ​ការិយាល័យ​បញ្ជូន​សារ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ទិ​ត្យ សា​វ៉ាត់ឌី បាន​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិក​ការិយាល័យ​បញ្ជូន​សារ ដែល​មាន​ជ​ម្ញឺ​គ្រុន​ឈី​ក កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ​ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ៩៤០,០០០​រៀល ក្នុងនោះ​ថវិកា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួ​៥០០,០០០​រៀល និង​ថវិកា​សមាជិក​ការិយាល័យ​បញ្ជូន​សារ ចំនួន​៤៤០,០០០​រៀល​, ភេសជ្ជៈ​០៣​កេស​, ទឹកដោះគោឆៅ​២​យួរ​, ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕