​រយៈពេល​ជាង​២​ឆ្នាំ​ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង លោក យូ ហេង ប្រព្រឹត្ត​អំពើ​​ពុករលួយ​មាន​លក្ខខណ្ឌ​ជា​ប្រព័ន្ធ​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​អ្នក​ស្និទ្ធ​នឹង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា រយៈពេល​ជាង​២​ឆ្នាំ​ក្នុង​តំណែង​នេះ​គឺ​លោក យូ ហេង សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​មាន​លក្ខខណ្ឌ​ជា​ប្រព័ន្ធ តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា លោក យូ ហេង ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​រហូត​មកដល់ពេលនេះ​គឺ​លោក យូ ហេង នៅតែ​បណ្តោយ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​កំរៀង ស្រុក​សំឡូត ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​លើស​នេះ​ទៅ​ទៀត​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង តែង​យក​ឈ្មោះ លោក គុណ ញឺម អគ្គនាយក​គយ ទន្ទេញ​ជាប់មាត់​ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល​។​

តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខាគយ​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក យូ ហេង បាន​យក​ជំនាញ​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ មក​អនុវត្តន៍​ក្នុង​ខេត្ត​បាត់ដំបង យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យ​ឡើងវិញ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ខ្លះ​ផង​។ ដោយហេតុ​ថា រយៈពេល​ជាង​២​ឆ្នាំ​កន្លងទៅនេះ​លោក គុណ ញឹម អគ្គនាយក​គយ បណ្តោយ​ឲ្យ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង និង​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​ក្នុង​ស្រុក​កំរៀង ស្រុក​សំឡូត ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ប្រទេស​ថៃ​គឺ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​មន្ត្រី​គយ​។

សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក យូ ហេង ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រព្រឹត្តទៅ​ដោយ​រលូន​ហើយ​ទទួលបាន​ផល​ចំណេញ​ច្រើន​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា រយៈពេល​ជាង​២​ឆ្នាំ​កន្លងទៅនេះ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ព្រោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បណ្តោយ​ឲ្យ​លោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕